ពិតជារន្ធត់ណាស់ រថយន្តដឹកកម្មករបុកប៉ះគ្នាបណ្តាលអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់

0
336

(ព្រះសីហនុ) យ៉ាងហោចមនុស្សស្រីម្នាក់បានស្លាប់ និងរងរបួសចំនួនបីនាក់  តាមរបាយការណ៍ពីស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បញ្ជាក់ថានៅថ្ងៃ១៥ ខែ​មិថុនា​ ឆ្នាំ២០១៨ វេលាម៉ោង​ ០៦:៤០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៧-១៩៨​ ស្ថិតនៅ​ក្នុង​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​ រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2H-5382 ដឹក​កម្មករ​ (អ្នកបើកបរ​មិន​ទាន់ស្គាល់ឈ្មោះ​) បានបុក​ពីខាង​ក្រោយ​រថយន្ត​ ០១គ្រឿង​ម៉ាក​ SSANGYONG ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2F-8521 បើកបរ​ដោយ​ឈ្មោះ​ សាត​ គង្គា​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃនប់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ដឹក​កម្មករ​ មានទិសដៅ​ស្របគ្នា​។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ០១នាក់​ស្រី​ និង​ រងរបួស​មនុស្ស​ចំនួន​ ០៣នាក់​ស្រី​ ០២នាក់​៖

១-ឈ្មោះ​ រ៉ា​ វី​ ភេទ​ ស្រី​ អាយុ​ ២៥ឆ្នាំ​ មុខរបរ​ កម្មការីនីរោងចក្រ​ មានទីលំនៅ​ភូមិ​ព្រែក​ផ្អាវ​ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

២-ឈ្មោះ​ ហ៊ុច​ ណែត​ ភេទ​ ស្រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​ កម្មការីនីរោងចក្រ​មានទីលំនៅ​ភូមិ​ព្រៃនប់​១​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រងរបួស​ធ្ងន់​ ។

៣-ឈ្មោះ​ ឃុន​ វិបុល​ ភេទ​ ប្រុស​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ ​មានទីលំនៅ​ភូមិ​ព្រៃនប់​១​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រងរបួស​ធ្ងន់​ ។

៤-ឈ្មោះ​ អ៊ុន​ សុភាន​ ភេទ​ ស្រី​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​ កម្មការីនីរោងចក្រ​​ មានទីលំនៅ​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ រងរបួស​ ធ្ងន់​ ។

អ្នក​រង​របួស​ទាំង​អស់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​​វាលរេញ​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។ រីឯ​វត្ថុ​តាង​រថយន្ត​ចំនួន​ ០២គ្រឿង​បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here